Uncategorized

ស្រាវជ្រាវរកអត្តសញ្ញាណបុរសម្នាក់ជិះម៉ូតូស្លាប់ដោយរថយន្តដឹកដីបុកកិន

 

​ព្រះសីហនុ​៖​បុរស​អ្នកជិះ​ម៉ូតូ​ម្នាក់​ដែល​សមត្ថកិច្ច​អះអាងថា​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​បាន​ស្លាប់​ដោយហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​រថយន្ត​ដឹក​ដី​មួយគ្រឿង​។​រថយន្ត​នោះបាន​បុក​ជាមួយ​ម៉ូតូ​ខណៈ​កំពុងធ្វើដំណើរ​។​

​សមត្ថកិច្ច​អំពាវនាវ​ដល់​ពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​ដែល​បាត់​សមាជិកគ្រួសារ​ដោយ​សង្ស័យថា​អាច​ជួប​គ្រោះថ្នាក់​ចរាចរណ៍​អញ្ជើញ​មក​ពិនិត្យមើល​សាកសព​នៅ​សាល​រក្សា​សាកសព​នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។​ករណីនេះ​បានកើត​ឡើងលើ​ផ្លូវ​បេតុង​នៅ​ជិត​សាលា​ដុន​បូ​ស្កូ​អូរ​ទី​៥​ក្នុង​សង្កាត់​លេខ​៤​ក្រុង​-​ខេត្ត​ព្រះសីហនុ​កាលពី​ព្រលប់​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កដោយ​រថយន្ត ប្រភេទ​បែន​ដឹក​ដី​១​គ្រឿង​ម៉ាក HYUNDAI ពណ៌ ស ពាក់​ស្លាក​លេខ កំពង់ចាម 3A-5931 អ្នកបើកបរ​ឈ្មោះ ហេង វុត្ថា ភេទ ប្រុស អាយុ​២៣​ឆ្នាំមាន​ទីលំនៅ​ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម​។​រថយន្ត​បាន​ជ្រុល​ទៅបុក​ម៉ូតូ​១​គ្រឿង​ម៉ាក​HONDABEAT​ពណ៌​ខៀវ​ពាក់​ផ្លាកលេខ​កំពង់ចាម​1U6915​មាន​ទិសដៅ​ស្របគ្នា​បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ស្លាប់​នៅនឹងកន្លែង ។​

​រថយន្ត​បង្កហេតុ​បាន​ជ្រុល​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​បុក​ទុយោ​ទឹក​និង​បង្គោល​ភ្លើងអគ្គិសនី​១​ដើម​និង​ប៉ះ​ដល់​សំយាបផ្ទះ​ពលរដ្ឋ​មួយកន្លែង មាន​ម្ចាស់​ឈ្មោះ មុយ ខាត់ ភេទ​ប្រុស អាយុ ៦៩​ឆ្នាំ មុខរបរ លក់ដូរ បណ្តាលឱ្យ​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​កៀប​ជាប់​អ្នកបើកបរ​រថយន្តរ​ង​របួសធ្ងន់​។​ត្រូវបាន​ពលរដ្ឋ​និង​សមត្ថកិច្ច​ជួយ​គាស់​នាំយកទៅ​មន្ទីរពេទ្យ​ម​ង្អែ​ក​ខេត្ត​ដើម្បី​សង្គ្រោះ​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជាក់ថា​ភ្លាមៗ​សាកសព​ត្រូវបាន​ដឹក​យកទៅ​ទុក​នៅ​បន្ទប់​រក្សា​សាកសព​នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​រង់ចាំ​ស្រាវជ្រាវ​រក​សាច់ញាតិ​និង​គ្រួសារ​មក​ទទួល​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *