ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបញ្ជូនជនសង្ស័យ៣នាក់ ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

តាកែវ៖កម្លាំងនគរបាលខេត្តនឹងបញ្ជូនជនសង្ស័យ៣នាក់ពាក់ព័ន្ធគ្រឿងញៀនជាមួយវត្ថុតាងទៅតុលាការ។ក្រុមនេះសមត្ថកិច្ចចាប់នៅស្រុកព្រៃកប្បាសកាលពីរសៀលថ្ងៃទី៦ ខែមករា។
មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យឈ្មោះហៀក ប៉ូលីន ភេទប្រុស អាយុ ៣៣ឆ្នាំ ។ឈ្មោះ គិនមករា ភេទស្រី អាយុ២៣ឆ្នាំនិងឈ្មោះ ជា ចាន់ពណ៌។ទាំង៣នាក់នៅភូមិកែវចម្រើន ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស
សមត្ថកិច្ចដកហូតវត្ថុតាងមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យថា ជាសារធាតុញៀនចំនួណ១៧កញ្ចប់-ទូរសព្ទ២គ្រឿង-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១។បច្ចុប្បន្នបានកសាងសំណុំរឿងនឹងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *