Uncategorized

ទីក្រុងតូក្យូមានករណីឆ្លងកូវីដ១៩ ក្នុងមួយថ្ងៃកើនឡើងខ្ពស់មិនធ្លាប់មាន

 

​អន្តរជាតិ​៖ យោងតាម​ទីភ្នាក់ងារសារព័ត៌មាន AFP បាន​ចុះផ្សាយ​ថា អភិបាលក្រុង​តូ​ក្យូ​អ្នកស្រី YurikoKoike​បាន​និយាយថា​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មាន​រហូតដល់​៣៦៦​ករណី​។​ដែល​នេះ​លើក​ទី​១​មាន​ករណី​ប្រចាំថ្ងៃ​កើន​លើសពី​៣០០​ខណៈដែល​ប្រទេស​ជប៉ុន​ចាប់ផ្តើម​ថ្ងៃ​ឈប់សម្រាក​៤​ថ្ងៃ​ចាប់​ពីថ្ងៃ​សុក្រ​នេះ​តទៅ ។​

​អ្នកស្រី​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​ថា​ចំនួន​ច្រើន​នេះ​មួយផ្នែក​ដោយសារ​មានការ​ធ្វើតេស្ត​ច្រើន​មិន​ធ្លាប់មាន​។​ប៉ុន្តែ​អ្នកជំនាញ​ជប៉ុន បាន​ព្រមាន​ថា មាន​សញ្ញា​ថា វីរុស​កូ​រ៉ូ​ណា​ដែល​បង្ក​ទៅជា​ជំងឺ​កូ​វីដ​១៩ កាន់តែ​ឆ្លង​ខ្លាំង​ឡើងៗ​ដោយ​មិន​ត្រឹមតែ​ឆ្លង​ក្នុងចំណោម​យុវជន​ដែល​ទៅ​កម្សាន្ត​នៅ​ក្លិប​រាត្រី​ដូច​ការគិត​ពីមុន​ប៉ុណ្ណោះ​ទេ​។​ប៉ុន្តែ​វា​បាន​ឆ្លង​ដល់​មនុស្ស​ចាស់​នៅតាម​ផ្ទះ​កន្លែងធ្វើការ​និង​ភោជនីយដ្ឋាន​ទៀតផង ។​
​ប្រទេស​ជប៉ុន​ទាំងមូល ក៏មាន​ការ​កើន​ករណី​ឆ្លង​កូ​វីដ​១៩ ដោយ​កាលពី​ថ្ងៃ​ពុធ បាន​រាយការណ៍ ៧៩៥ ករណី​ថ្មី​ដែល​នេះ​ជា​ចំនួន​ច្រើនជាង​ករណី​ដែល​ខ្ពស់បំផុត​របស់​ជប៉ុន​កាលពី​ខែមេសា​។​អភិបាលក្រុង​តូ​ក្យូ​បាន​សុំឱ្យ​ប្រជាជន​ស្ថិត​នៅផ្ទះ​ក្នុងពេល​ឈប់សម្រាក​ច្រើន​ថ្ងៃ​ចុង​សប្តាហ៍​នេះ​។​ទោះបី​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ShinzoAbe​បានសម្រេច​ធ្វើ​យុទ្ធនា​ការជំរុញ​ទេសចរណ៍​ក្នុងស្រុក​ដោយ​មិន​រួមបញ្ចូល​ក្រុង​តូ​ក្យូ​ក៏ដោយ ។​
​ទូទាំងប្រទេស​ជប៉ុន គិត​មកដល់​ថ្ងៃ​សុក្រ​នេះ មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​២.៧០២៩​ករណី​អ្នកស្លាប់​សរុប ៩៩០​នាក់ និង​ព្យាបាល​បានជា​សះស្បើយ ចំនួន ២១.០៣៥​នាក់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *