ភ្នំពេញ៖អគ្គិភ័យបានឆាបឆេះផ្ទះជួសជុលម៉ូតូមួយខ្នងរួមទាំងទ្រព្យនិងសម្ភារអស់ទាំងស្រុងដែលបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស។
អគ្គិភ័យនេះបានកើតឡើងនៅតាមផ្លូវជាតិលេខ១ ភូមិជ្រាយអំពិល២សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២១។ម្ចាស់ឈ្មោះអ៊ិត សាវឿនភេទប្រុស អាយុ ៤៤ឆ្នាំមុខរបរជាងជួសជុលម៉ូតូ។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា មូលហេតុបង្កឱ្យឆេះផ្ទះនេះគឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស។ក្នុងនោះខូចខាតមានសម្ភារ,ផ្ទះថ្មប្រក់ស័ង្កសីទំហំ៤,៥ម៉ែត្រគុណ៩ម៉ែត្រអស់ទាំងស្រុង។តែមិនបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនិងគ្រោះថ្នាក់ដល់មនុស្សឡើយ។
សមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យនេះបានប្រើរថយន្តទឹកចំនួន១១គ្រឿងនិងប្រើប្រាស់ទឹកអស់១១គ្រឿងហើយត្រូវភ្លើងរលត់នៅរសៀលថ្ងៃដដែល៕