ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយដែលឈប់ចតក៏ដួលបោកក្បាលស្លាប់រថយន្តក៏បើករត់តែនគរបាលតាមចាប់បាន។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវជាតិលេខ១ក្នុង ភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលកាលពី រសៀលថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២១។ អ្នកដែលស្លាប់ឈ្មោះលី ថាវុធអាយុជាង៣០ឆ្នាំជាមេការសំណងមានប្រពន្ធនិងកូន២នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
បន្ទាប់ពីដឹងថាមានមនុស្សជិះម៉ូតូបុកពីក្រោយកុងទឺន័រភ្លាមតៃកុងក៏បានបើករត់ទៅមុខជិត តែត្រូវបានសមត្ថកិច្ចតាមចាប់បានរថយន្ត រីឯតៃកុងចុះរត់បាត់។សមត្ថកិច្ចបាន យកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគបាលខេត្តកណ្តាលរង់ចាំឱ្យភាគីរថយន្តចូលខ្លួនដោះ៕