ព័ត៌មានសន្តិសុខសង្គម

ទុស្សេខ្សែភ្លើង បង្កឲ្យឆេះផ្ទះមួយខ្នងអស់ទាំងស្រុង

ស្វាយរៀង៖ឆ្លងចរន្តអគ្គិសនីបង្កជាភ្លើងបានឆេះផ្ទះថ្មមួយខ្នងយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុងនិងបំផ្លាញទ្រព្យសម្បត្តិជាច្រើន។
មន្ត្រីនគរបាលបានឱ្យដឹងថា គ្រោះអគ្គិភ័យនេះបានកើតឡើង នៅភូមិព្រៃឈើទាល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀងកាលពីរសៀលថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១ ។ម្ចាស់ផ្ទះដែលឆេះឈ្មោះហែម ប៊ុនថេត ភេទប្រុស អាយុ៥៤ឆ្នាំ ។
សម្ភារខូចខាតផ្ទះមួយខ្នងទំហំ៦ម៉ែត្រគុណនឹង៧ម៉ែត្រធ្វើពីថ្មក្រោមឈើលើ ប្រក់ហ្វីប្រូស៊ីម៉ងត៍ឆេះទាំងស្រុង, ស្រូវ៣៥បាវ, លុយខ្មែរ២លានរៀលនិង៣៤៧ដុល្លារជាមួយសម្ភារប្រើប្រាស់ជាច្រើនទៀត។
មន្ត្រីដដែលបានបន្តថា ការឆេះនេះគឺបណ្ដាលមកពីទុស្សេខ្សែភ្លើងមិនមានអ្នកដឹងនៅក្នុងផ្ទះ ទើបធ្វើឱ្យមានអគ្គិភ័យកើតឡើង។ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់នោះទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *