ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូឌុបគ្នាមិនប្រកាន់ស្ដាំ ជ្រុលចូលក្រោមកុងទីន័រស្លាប់២នាក់!

កណ្តាល៖បុរស២នាក់ជិះម៉ូតូឌុបគ្នាបើកក្នុងល្បឿនលឿនហើយមិនប្រកាន់ស្តាំជ្រុលចូលក្រោមរថយន្តកុងទីន័រមកពីមុខអូសជាច្រើនម៉ែត្របណ្តាលឱ្យស្លាប់ទាំង២នាក់។
មន្ត្រីនគរបាលបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះនៅលើផ្លូវជាតិលេខ១ ក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល កាលពីរំលេងអធ្រាត្រចូលថ្ងៃទី១៨ ខែតុលានេះ។បុរសដែលស្លាប់ឈ្មោះ ស៊នកុសល អាយុ១៩ឆ្នាំនិងឈ្មោះ ប៊ុនសុខាអាយុ១៨ឆ្នាំទាំង២នាក់នៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ។
មុនកើតហេតុជនរងគ្រោះ បើកម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខ កណ្តាល 1AQ.7370 ឌុបគ្នាក្នុងល្បឿនលឿនតាមផ្លូវជាតិលេខ១ពីភ្នំពេញ-អ្នកលឿង ។ម៉ូតួបានបើកចូលគំនូសផ្លូវ បញ្ច្រាសទិសក៏បុកចូលក្រោមរថយន្តកុងទីន័រផ្លាកលេខ ភ្នំពេញ 3F.3774 បណ្តាលឱ្យស្លាប់ភ្លាមទាំង២នាក់។ចំណែកតៃកុងរថយន្តឈ្មោះ ហង្ស គុជសា អាយុ៣៨ឆ្នាំនៅភូមិធ្មុល សង្កាត់ចែក ក្រុងស្វាយរៀងត្រូវឃាត់ខ្លួនបញ្ជូនទៅនគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *