ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកឆ្លងផ្លូវ ត្រូវរថភ្លើងបុកបណ្ដាលឲ្យខូចផ្នែកខាងក្រោយ

ភ្នំពេញ៖ រថយន្តបើកឆ្លងផ្លូវត្រូវរថភ្លើងមកដល់ក៏បុករថយន្តនោះបណ្តាលឱ្យរងការខូចខាតផ្នែកខាងក្រោយរថយន្តតែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សទេ។ករណីនេះកើតឡើងនៅផ្លូវបេតុងភូមិសាមគ្គីក្នុងសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យកាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។
សាក្សីបានឱ្យដឹងថា៖មាន រថយន្តកាមរីពាក់ផ្លាកលេខ ឆ ៥៨៣២ ភព២ធ្វើដំណើរឆ្លងកាត់ផ្លូវរថភ្លើង ពេលឆ្លងជិតផុត ស្រាប់តែផ្នែកខាងមុខមានការកកស្ទះចរាចរណ៍ទៅមុខលែងរួច។ ស្របពេលនោះរថភ្លើងក៏មកដល់ក៏ជ្រុលទៅបុកស្តុបរថយន្តផ្នែកខាងក្រោយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងសម្រួលចរាចរណ៍កកស្ទះឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីទាំងសងខាងសម្រេចបញ្ចប់រឿងនៅកន្លែងកើតហេតុ ដោយគ្មានសំណង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *