ព័ត៌មានសន្តិសុខសង្គម

តុលាការឃុំខ្លួនមេភូមិម្នាក់ ដាក់ពន្ធនាគារពីបទរំលោភសេពសន្ថវៈលើកូនស្រីបង្កើត

ភ្នំពេញ៖ចៅក្រមស៊ើបសួរតុលាការរាជធានីភ្នំពេញនៅថ្ងៃទី១២ខែឧសភាឆ្នាំ២០២១បានឃុំខ្លួនជនជាប់ចោទឈ្មោះប៊ិនផាតអាយុ៥៦ឆ្នាំជាមេភូមិខ្វែសង្កាត់ត្រពាំងក្រសាំងពីបទរំលោភសេពសន្ថវៈលើកូនស្រីបង្កើត។ជនស្ស័យត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យបានចាប់ខ្លួនកាលពីថ្ងៃទី៦ខែឧសភា ឆ្នាំ២០២១តាមបណ្ដឹងរបស់ស្រ្តីជាប្រពន្ធ ក្រោយពេលដែលបុរសរូបនេះចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនឯង នៅក្នុងបន្ទប់ទឹកបានសម្រេច២ដង។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា៖ករណីរំលោភបានកើតឡើងលើកទី១នៅ យប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១និងលើកទី២នៅថ្ងៃទី១៩ខែមីនាឆ្នាំ២០២១។ពេលនោះជនរងគ្រោះដែលជាកូនស្រីបានចូលទៅងូតទឹកនៅក្នុងបន្ទប់ទឹកក្រោយផ្ទះតែម្នាក់ឯង។
បន្ទាប់មកនាងបានលាក់រឿងនេះទុកក្នុងចិត្តរហូតដល់ថ្ងៃទី៦ ខែឧសភា ទើប បែកធ្លាយដឹងដល់ម្ដាយ ហើយស្រ្តីជាម្ដាយក៏ប្ដឹងឱ្យនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង។បន្ទាប់មកនគរបាលប៉ុស្តិ៍បានចុះទៅចាប់ខ្លួនបុរសនេះកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្ដង ។មាត្រា២៣៩.បទរំលោភសេពសន្ថវៈនៃក្រមព្រហ្មទណ្ឌត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *