ព្រះវិហារ៖លោកស៊ុមស៊ីវុត្ថានាយផ្នែករដ្ឋបាលព្រៃឈើរវៀងបានឱ្យដឹងថា៖នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើ រវៀង និងផ្នែករដ្ឋបាលព្រៃឈើ រវៀង ចូលរួមជាមួយគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើដីក្រហម បានចុះពិនិត្យដីកាប់រានព្រៃសហគមន៍ដីក្រហម នៅក្នុងសាស្ត្រភូមិដីក្រហម ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ។
ជាលទ្ធផល៖១,ក្រុមការងារបានចុះដល់ដីរងកាប់រានព្រៃសហគមន៍ យកធ្វើជាកម្មសិទ្ធិ ជាច្រើនកន្លែងដោយជនល្មើសរត់បាត់អស់។២,ចុះយកចំណុចនិយាមកា និងថតរូបដីរងការកាប់រាន បាន៣ ក្បាលដី ព្រមទាំងស្រង់ឈ្មោះអ្នកកាប់រាន ។៣,បានណែនាំឈ្មោះ ចិន មួន ភេទស្រី អាយុ ៥៣ឆ្នាំ នៅភូមិដីក្រហម ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារមាន ១ក្បាលដី បញ្ឈប់ការកាប់រានបន្ត ៕