កំពង់ឆ្នាំង៖អគ្គិភ័យដ៏រន្ធត់មួយបានកើតឡើងកាលពីយប់ថ្ងៃទី៩ខែឧសភាឆ្នាំ២០២១បង្កឱ្យឆេះផ្ទះអស់មួយខ្នងនិងសម្លាប់មនុស្សចំនួន៦នាក់ដោយមានស្ត្រីមានផ្ទៃពោះម្នាក់ផង។គ្រោះមហន្តរាយនេះបានកើតឡើងនៅម្តុំអ្នកតារាជស្ថិតក្នុងភូមិដើមជ្រែឃុំខុនរ៉ងស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឱ្យដឹងថា៖ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងដំបូលធ្វើអំពីដែកជញ្ជាំងដែកមានទំហំ៧គុណនិង១២ម៉ែត្រជារបស់ឈ្មោះ នន់សារ៉េត ភេទប្រុសអាយុ៣៨ឆ្នាំរស់នៅកន្លែងកើតហេតុ។អគ្គិភ័យនេះបណ្តាលឱ្យមនុស្ស៦នាក់និងស្ត្រីមានផ្ទៃពោះម្នាក់ផងចេញពីផ្ទះមិនរួចបណ្តាលឱ្យឆេះស្លាប់ទាំងអស់រួមនិងសម្ភារក្នុងផ្ទះអស់គ្មានសល់។
មូលហេតុក្នុងការឆេះផ្ទះខាងលើនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនីក្នុងផ្ទះ។ក្នុងករណីនេះរថយន្តពន្លត់អគ្គិភ័យរបស់អធិការនគរបាលស្រុកបរិបូណ៌ចេញបាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់៣រថយន្តទើបបានរលត់៕