ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចព្រំដែនឃាត់ខ្លួនពលករខ្មែរ១៩នាក់ ប្រុងឆ្លងដែនទៅប្រទេសថៃ

បាត់ដំបង៖កម្លាំងឈរជើងតាមបន្ទាត់ព្រំដែនបានឃាត់ខ្លួនពលករខ្មែរចំនួន១៩នាក់ដែលប្រុងឆ្លងដែនទៅរកការងារធ្វើនៅប្រទសថៃ។ការឃាត់ខ្លួនក្រុមពលករនេះនៅខាងត្បូងប៉ុស្តិ៍អូររំដួលប្រហែល៣០០ម៉ែត្រស្ថិតក្នុងភូមិភ្នំតូចឃុំពេជ្រចិន្តាស្រុកភ្នំព្រឹកខេត្តបាត់ដំបងកាលពីម៉ោង៤ទៀបភ្លឺចូលថ្ងៃទី១២ខែឧសភាឆ្នាំ២១២១។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖ពលករប្រុសស្រីទាំង១៩នាក់,ឈ្មោះញៀនសុខេង អាយុ ២៩ឆ្នាំ នៅខេត្តកំពង់ឆ្នាំង,ឈ្មោះជន ថុនាអាយុ២០ឆ្នាំនៅខេត្តកំពង់ឆ្នាំង,ឈ្មោះហួន ជីវ៉ាអាយុ៣១ឆ្នាំ នៅ ខេត្តព្រៃវែង,ឈ្មោះជិន សារូបអាយុ៤១ឆ្នាំនៅខេត្តព្រៃវែង,ឈ្មោះរ៉េន ម៉ៅអាយុ២៦ឆ្នាំនៅ ខេត្តកំពង់ឆ្នាំង។
ឈ្មោះជឹម មឿនអាយុ៣០ឆ្នាំនៅ ខេត្តកំពង់ឆ្នាំង,ឈ្មោះកុល សំអឿនអាយុ៣៩ឆ្នាំនៅខេត្តព្រៃវែង,ឈ្មោះអ៊ីន វ៉ៃ អាយុ២៧ឆ្នាំនៅ ខេត្តត្បូងឃ្មុំ,ឈ្មោះហុត សុខអី អាយុ២៥ឆ្នាំ នៅ ខេត្តត្បូងឃ្មុំ,ឈ្មោះអ៊ុយ តុលាអាយុ ២៥ឆ្នាំនៅ ខេត្តត្បូងឃ្មុំ,ឈ្មោះវ៉ន វែង អាយុ៣៨ឆ្នាំនៅ ខេត្តកំពង់ឆ្នាំង។
ឈ្មោះវាត វាកអាយុ២១ឆ្នាំនៅ ខេត្តកំពង់ឆ្នាំង,ឈ្មោះស៊ុន សុងអាយុ៤៣ឆ្នាំនៅខេត្តព្រៃវែង,ឈ្មោះភូ ផាតអាយុ២៨ឆ្នាំនៅខេត្តព្រៃវែង,ឈ្មោះអ៊ំ វិបុល អាយុ៣៩ឆ្នាំនៅ ខេត្តព្រៃវែង,ឈ្មោះថុល ដេតអាយុ២៤ឆ្នាំនៅខេត្តព្រៃវែង,ឈ្មោះស៊ុន លាញ់អាយុ២១ឆ្នាំនៅ ខេត្តព្រៃវែង,ឈ្មោះគង់ ខ្នាអាយុ២៦ឆ្នាំនៅ ខេត្តព្រៃវែង,ឈ្មោះឆុន ស្រីកែវ ភេទស្រី អាយុ២២ឆ្នាំនៅខេត្តព្រៃវែង។
សមត្ថកិច្ចបានឱ្យដឹងទៀតថា៖ក្រោយពីឃាត់ខ្លួនពលករខ្មែរប្រុសស្រីចំនួន១៩នាក់រួចនាំយកមកសួរនាំនិងបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កនៅសាលាបឋមសិក្សាពេជ្រចិន្តាស្រុកភ្នំព្រឹក៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *