ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្តPMពីក្រោយ បណ្ដាលឲ្យរបួសបាក់ភ្លៅ

ពោធិ៍សាត់៖បុរសម្នាក់ជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្តដែលចតនៅលើចិញ្ចើមថ្នល់របស់កម្លាំងប៉េអឹមត្រួតពិនិត្យការធ្វើដំណើរនៅពេលយប់បណ្តាលឱ្យរងរបួសធ្ងន់។ហេតុការណ៍នេះកើតឡើង នៅទល់មុខខ្លោងទ្វារវត្តស្បូវរីកក្នុងភូមិស្បូវរីកឃុំលាចស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់កាលពីរំលងអធ្រាត្រចូលថ្ងៃទី៣០ខែមេសា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញបានឱ្យដឹងថា៖មុនកើតហេតុ
រថយន្តក្រុមសមត្ថកិច្ចបានឈប់ចតលើចិញ្ចើមថ្នល់ដើម្បីអនុវត្តសេចក្តីណែនាំនៃរដ្ឋបាលខេត្តពោធិ៍សាត់ពិនិត្យអ្នកដំណើរលួចឆ្លងដែន និងករណីលួចដឹកជញ្ជូនជនបរទេសគេចចេញពីភូមិសាស្ត្របិទខ្ទប់នៃរដ្ឋបាលរាជធានី-ខេត្ត មកកាន់ខេត្តពោធិ៍សាត់។

លោកអធិការបានបន្តថា៖ស្រាប់តែមានម៉ូតូម៉ាកវ៉េវអាល់ហ្វាពណ៌ខៀវ គ្មានផ្លាកលេខបើកបរដោយឈ្មោះ សៀម សិលា ភេទប្រុស អាយុ ២៥ ឆ្នាំរស់នៅក្នុងភូមិព្រងិល ឃុំព្រងិលស្រុកភ្នំក្រវ៉ាញបានបុកពីក្រោយរថយន្តម៉ាក toyota កាមរីបាឡែនពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ពោធិ៍សាត់ 2A- 5673 បើកបរដោយឈ្មោះ អ៊ីវ វិបុលអាយុ ២៨ ឆ្នាំជាមន្ត្រីប៉េអឹមស្រុកភ្នំក្រវាញបណ្តាលឱ្យបុរសជិះម៉ូតូរងរបួសធ្ងន់បាក់ភ្លៅ និងខូចរថយន្តផ្នែកខាងក្រោយ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *