ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ដឹកឈើតាមម៉ូតូជិះបុកដើមស្វាយចន្ទីដួលឈើសង្កត់ស្លាប់

មណ្ឌលគិរី៖បុរសម្នាក់បានជិះម៉ូតូដឹកឈើហើយទៅបុកដើមស្វាយចន្ទីដួលត្រូវឈើសង្កត់បណ្តាលឱ្យស្លាប់នៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីកាលពីម៉ោង៩ព្រឹកថ្ងៃទី៩កុម្ភៈឆ្នាំ២០២១។
លោកហេង អ៊ួង អធិការនគរបាលស្រុកកែវ សីមាបានឱ្យដឹងថា៖សពឈ្មោះថាស៊ុត សេតភេទប្រុស អាយុ១៩ឆ្នាំរស់នៅភូមិអូរណា ឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។ជនរងគ្រោះបានដឹកឈើតាមម៉ូតូប្រភេទ ស្រឡៅ ចំនួន១ដុំ បានបុកដើមស្វាយចន្ទីរបណ្ដាលឱ្យឈើនិងម៉ូតូដួលសង្កត់ពីលើចំក្បាល បណ្ដាលឱ្យស្លាប់។បច្ចុប្បន្នសពកំពុងតម្កល់នៅស្រុកកែវសីមា ដោយរង់ចាំម្តាយឪពុកដែលរស់នៅខេត្តរតនគិរីមកទទួល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *