តាកែវ៖ កម្លាំងអន្តរាគមន៍ស្រុកគិរីវង់បានចុ:ចាប់ ករណីផឹកស៊ីប្រមូលផ្តុំគ្នា ចាក់ធុងបាស់បំពានបំរាមដោយ ចាប់បានជនសង្ស័យ២នាក់កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។
លោក យុគ សារ៉ាត់ អធិការនគរបាល ស្រុកគិរីវង់បានឱ្យដឹងថា៖ករណីនេះលោកបានដឹកនាំកម្លាំងអន្តរាគមន៏ ចុ: អនុវត្តន៍ការផឹកស៊ីប្រមូលផ្តុំគ្នា ចាក់ធុងបាស់បំពាន លើបំរាមរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ៤៤ ស.ស.រ ចុ:ថ្ងៃទី ០៦ ខែមេ សា ឆ្នាំ២០២១ដោយចាប់បានជនបង្ក២នាក់ក្នុងចំណោមច្រើននាក់។
លោក យុគ សារ៉ាត់ អធិការនគរបាល ស្រុកបានបន្តថា៖ជនល្មើសឈ្មោះ រិន រ៉ី ភេទប្រុស អាយុ៤១ឆ្នាំ, ឈ្មោះ, ជុំ ចន្នី ភេទប្រុស អាយុ៣៤ឆ្នាំអ្នកទាំងពីររស់នៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។ករណីនេះត្រូវបានសមត្ថកិច្ចបានចុះចាប់ខ្លួននិងដកហូតធុងបាស់ មកកាន់អធិការដ្ឋាននគរបាលស្រុកគិរីវង់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕