ព័ត៌មានសន្តិសុខសង្គម

ទៅបង់សំណាញ់ធ្លាក់ទឹកជ្រៅលង់ស្លាប់ខ្លួនឯងនៅស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំង៖បុរសម្នាក់បានបង់សំណាញ់នៅខ្នងទំនប់ហើយធ្លាក់ចូលទឹកជ្រៅបណ្តាលឱ្យស្លាប់។ ហេតុការណ៍នេះបានកើតឡើងនៅម្តុំតាមៀវ ភូមិសារ៉ាយអណ្តែត ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងកាលពីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះ ឯល សុះ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិកញ្ជោង ឃុំច្រេស ស្រុកកំពង់ត្រឡាច ។ជនរងគ្រោះបាន ទៅបង់សំណាញ់យកត្រី នៅទំនប់តាមាវ ដូចរាល់ដង ហើយគាត់បានទៅបង់ដាច់ឆ្ងាយពីគេ ។
លុះជិតដល់ពេលត្រឡប់ទៅផ្ទះវិញហើយ មិនឃើញជនរងគ្រោះ ក៏នាំគ្នាដើររក ឃើញតែស្បែកជើង និង ឃើញសំណាញ់អណ្តែតទៅឆ្ងាយ ដោយមានការសង្ស័យ ក៏នាំគ្នាចុះរាវរក ក៏បានប្រទះឃើញជនរងគ្រោះលង់ទឹកស្លាប់បាត់ទៅហើយ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *