ព័ត៌មានសន្តិសុខសង្គម

បញ្ជូនអ្នកលក់ភេសជ្ជៈតាមម៉ូតូកង់៣ បន្លំលក់គ្រឿងញៀនទៅតុលាការ

បន្ទាយមានជ័យ៖កម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ បានចាប់ជនសង្ស័យម្នាក់លក់ភេសជ្ជៈតាមម៉ូតូកង់៣ច្នៃ ហើយបន្លំលក់គ្រឿងញៀនត្រូវបញ្ជូនទៅតុលាការ នៅថ្ងៃទី២៦ ខែឧសភា។
មន្ត្រីអាវុធហត្ថបានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែឧសភាកម្លាំងកងរាជអាវុធហត្ថក្រុងបានចាប់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននៅម្តុំតារាងបាល់ទាត់ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ជនសង្ស័យឈ្មោះ ខៀវ សីហា អាយុ៤០ឆ្នាំមុខរបរលក់ភេសជ្ជៈតាមម៉ូតូកង់៣ រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ខេត្តបន្ទាយមានជ័យ ។
វត្ថុតាងដកហូតមាន-ម៉្សៅក្រាមសថ្លាប្រភេទម៉ាទឹកកកចំនួន៥កញ្ចប់-ម៉ូតូកង់៣ច្នៃ១គ្រឿងផ្លាកលេខកណ្តាល1W-5620 -ទូរសព្ទ១គ្រឿង-ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។បន្ទាប់ពីឃាត់ខ្លួននិងសាកសួរ ជនសង្ស័យបានឆ្លើយថា រូបគេបានលក់ភេសជ្ជៈបន្លំលក់គ្រឿងញៀនពិតប្រាកដមែន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *