ព័ត៌មានសន្តិសុខសង្គម

ដាក់គុកឧក្រិដ្ឋជន៣នាក់ ពាក់ព័ន្ធជួញដូរគ្រឿងញៀនជិត២០០គីឡូក្រាម

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានឃុំខ្លួនជនត្រូវចោទ៣នាក់ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនជិត២០០គីឡូក្រាម។
មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រោយចាប់បាននៅ៥គោលដៅផ្សេងគ្នា ក្នុងក្រុងភ្នំពេញនិងខេត្តកណ្តាល ហើយបញ្ជូនឧក្រិដ្ឋជន៣នាក់និងគ្រឿងញៀនជាង១៩៣គីឡូក្រាមទៅតុលាការ។ប្រភពដដែលបានបន្តថា កាលពីថ្ងៃទី២០ ខែឧសភាកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន បានចាប់ឧក្រិដ្ឋជនគ្រឿងញៀននៅ៥គោលដៅផ្សេងគ្នា។
ទី១-មុខក្រសួងពាណិជ្ជកម្ម មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ទី២-ភូមិ៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។ទី៣-បុរីពិភពថ្មី ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។ទី៤-បុរីពិភពថ្មីភូមិត្រពាំងព្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ទី៥-ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣សមត្ថកិច្ចបានបន្តឆែកឆេរនៅផ្ទះជួលក្នុងភូមិ៣ សង្កាត់អូឬស្សី១ ខណ្ឌ៧មករា។
ជាមួយនោះសមត្ថកិច្ចបានចាប់ស្ត្រី៣នាក់ឈ្មោះ សេង គុន្នី អាយុ៤៤ឆ្នាំ-ឈ្មោះ អ៊ឹម ស្រីពៅ អាយុ ៣៨ឆ្នាំ និងឈ្មោះ លាស់ ណេត អាយុ ៣៩ឆ្នាំ ។ចំណែកវត្ថុតាងគ្រឿងញៀនដកហូតមានច្រើនប្រភេទដោយសមត្ថកិច្ចបានបញ្ជាក់ថា សរុបទម្ងន់១៩៣គីឡូ៩០៨,៤១ក្រាម។រួមជាមួយសារធាតុមិនច្បាស់ទម្ងន់២៣គីឡូ២១ក្រាម។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បញ្ជូនទៅតុលាការភ្នំពេញហើយបានឃុំខ្លួនបណ្តោះអាសន្ន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *