ព័ត៌មានសន្តិសុខសង្គម

ចាប់បុរសជាឪពុករំលោភកូនបង្កើតរហូតមានផ្ទៃពោះ

សៀមរាប៖កម្លាំងនគរបាលស្រុកពួកកាលពីល្ងាចថ្ងៃទី៧ ខែធ្នូបានចាប់បុរសជាឪពុកពាក់ព័ន្ធការចាប់រំលោភកូនស្រីបង្កើតអាយុជាង១០ឆ្នាំបណ្តាលឱ្យមានផ្ទៃពោះ។
សមត្ថកិច្ចបានឱ្យដឹងថា ម្តាយនិងនាងរងគ្រោះបានប្តឹងនគរបាលរដ្ឋបាលប៉ុស្តិ៍សសរស្តម្ភលើប្តីនិងឪពុក ពីបទរំលោភសេពសន្ថវៈលើកូនបង្កើតជាច្រើនលើករហូតមានផ្ទៃពោះ។លើកចុងក្រោយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ នៅវាលស្រែស្ថិតក្នុងខេត្តសៀមរាប។
ជនសង្ស័យជាឪពុកមានអាយុ៣៦ឆ្នាំ រីឯនាងរងគ្រោះ អាយុ១៥ឆ្នាំ ជាសិស្សទី៨ រស់នៅជុំគ្នា។គ្រួសារមួយនេះមានកូនស្រីចំនួន៣នាក់នាងរងគ្រោះជាកូនបងទី១។ករណីនេះនគរបាលបាននាំខ្លួនជនសង្ស័យមកអធិការដ្ឋានដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *