ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចនាំជនសង្ស័យ២នាក់ ករណីលួចម៉ូតូទៅតុលាការ

កណ្តាល៖កម្លាំងនគរបាលបានចាប់ជនសង្ស័យ២នាក់ករណីលួចម៉ូតូក្នុងយានដ្ឋានជួសជុលរថយន្តមួយក្នុងភូមិព្រៃផ្ចឹកទី២ ស្រុកអង្គស្នួល ខេត្តកណ្តាលកាលពីថ្ងៃទី៣ខែ មករានឹងនាំខ្លួនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ម៉ូតូឈ្មោះ ម៉េង សុខអេន អាយុ២៤ឆ្នាំជាងជួសជុលរថយន្តនៅភូមិឃុំខាងលើ។ចំណែកជនសង្ស័យ២នាក់ ឈ្មោះតាវ វិចិត្រ អាយុ១៧ឆ្នាំនិងឈ្មោះ ភាព ភក្តី អាយុ១៦ឆ្នាំ។ពួកគេនៅភូមិឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។វត្ថុតាងចាប់បានម៉ូតូ២គ្រឿង។១-ម៉ូតូម៉ាកនិចផ្លាកលេខភ្នំពេញ1CL-8933 ជាម៉ូតូជិះធ្វើសកម្មភាពនិងម៉ូតូម៉ាក Honda Dream ផ្លាកលេខភ្នំពេញ1CD-6603 ត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញ។
បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូរួចជនសង្ស័យក៏បានជិះគេចខ្លួនតែត្រូវម្ចាស់និងប្រជាពលរដ្ឋជិះម៉ូតូជួយដេញតាមពីក្រោយទៅដល់ភូមិព្រៃឈើទាល ឃុំសំរោងលើ ទើបជនសង្ស័យទុកម៉ូតូចោលហើយរត់ចូលព្រៃក៏នាំគ្នាចាប់បានតែម្តង។ផ្នែកជំនាញបានកសាងសំណុំរឿងនាំជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *