ព័ត៌មានជាតិ

លោក សិទ្ធិ ឡោះ អញ្ជើញចូលរួមប្រជុំត្រួតពិនិត្យផែនការ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ នៅស្នាក់ការគណបក្សស្រុកស្វាយចេក

ខេត្ត​បន្ទាយមានជ័យ÷នៅព្រឹកថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២៣ លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារខ២៧ ចុះមូលដ្ឋានស្រុកស្វាយចេក បានអញ្ជើញចូលរួមប្រជុំត្រួតពិនិត្យផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី ៧ នៅទីស្នាក់ការគណបក្សស្រុកស្វាយចេក។

ក្រោមអធិបតីភាព ឯកឧត្តម ឈើយ ចាន់ណា ប្រធានគណៈបញ្ជាការ យុទ្ឋនាការឃោសនាបោះឆ្នោត លោក លឿង សុភក្តិ ប្រធានគណៈកម្មាធិការគណបក្សស្រុកស្វាយចេក លោក ដា តឹង ក្រុមប្រឹក្សាស្រុកស្វាយចេក ប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំទាំង៨ និងសមាជិក សមាជិការបក្សឃុំ សរុបប្រមាណ ៩៦ រូប ។

បន្ទាប់ពីការប្រជុំ ចប់គណអធិបតីក៏បាននាំយកអំណោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសន៍រូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ ចែកជូនដល់សមាជិកបក្ស ចំនួន ៩៦នាក់ ក្នុងម្នាក់ទទួលបានថវិកា ២ មុឺនរៀល ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *