ព័ត៌មានជាតិ

សមិទ្ធិផលមានតម្លៃជាងកន្លះលានដុល្លារ ជាអំណោយសម្ដេចតេជោផ្ដល់ជូនអ្នកស្ទឹងឆ្វេង

 

កំពង់ចាម៖សមិទ្ធផលថ្មីជាចំណងដៃដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានតម្លៃជាងកន្លះលានដុល្លារ ត្រូវបានផ្ដល់ជូនដល់អ្នកភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ តាមការស្នើសុំរបស់រដ្ឋបាលខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២បានដឹកនាំមន្ត្រីក្រោមឱវាទខេត្ត,អាជ្ញាធរស្រុកនិងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាទំនប់ទ្វារទឹក ស្ទឹងឆ្វេង ។ទំនប់ទ្វារទឹកនេះស្ថិតនៅប្រសព្វនៃស្រុកចំនួន៣មាន ស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកកងមាស។

មកដល់ពេលនេះសំណង់ខាងលើសម្រេចការសាងសង់រួចរាល់ ១០០ភាគរយហើយ។តាមការឱ្យដឹងរបស់មន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថា អំណោយសម្ដេចតេជោជាងកន្លះលានដុល្លារយកមកកសាងសមិទ្ធផលរួមមានសំណង់បង្ហាទ្វារ២។ទីមួយមានប្រវែង១០០ម៉ែត្រនិងតួរសំណង់បង្ហាបណ្ដោយ៦៨ម៉ែត្រទទឹង២៧ម៉ែត្រលើស្ទឹងឆ្វេងទ្វារ។

ទី២មានប្រវែង២០០ម៉ែត្រនិងតួសំណង់បង្ហាប្រវែង៥៤ម៉ែត្រទទឹង២៧ម៉ែត្រដែលការសាងសង់ចាប់ផ្ដើមពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២២និងគ្រោងរួចរាល់មុនរដូវទឹកទន្លេឡើង។ចំណែកប្រជាពលរដ្ឋដែលត្រូវទទួលផលពីទ្វារទឹកទំនប់បង្ហារួមមានឃុំច្បារអំពៅស្រុកបាធាយស្រូវរដូវវស្ស៧០ហិកតាស្រូវប្រាំង៥០៧ហិកតាស្មើនិង៨១៤គ្រួសារប្រជាជនឃំផ្ដៅជុំឃុំសូទឹបនិងឃុំព្រៃចារស្រុកជើងព្រៃស្រូវប្រាំង១.៦០៨ហិកតាស្មើនិង៨៨៥គ្រួសារ។

ប្រជាពលរដ្ឋឃុំព្រែកកុយស្រុកកងមាសស្រូវប្រាំង១១០ហិកតាស្មើនិង៤៦០គ្រួសារ។ប្រជាពលរដ្ធទាំង៣ស្រុកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលបានយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ធគ្រប់ៗគ្រូសារ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *