Uncategorized

សមត្ថកិច្ចចាប់ខ្លួនជន៥នាក់ពាក់ព័ន្ធករណីគ្រឿងញៀននៅស្រុកកំពង់ត្រឡាច

 

​កំពង់ឆ្នាំង​៖កម្លាំងនគ​បាល​ស្រុក​កំពង់ត្រឡាច បាន​ឃាត់ខ្លួនជនសង្ស័យ​ប្រុស​ស្រី៥​នាក់ ពាក់ព័ន្ធ​ការជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន។ការឃាត់ខ្លួននៅ​ក្នុងភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០។

​មន្ត្រីនគរបាល ស្រុក​កំពង់ត្រឡាច បានឱ្យដឹង​ថាៈ ការឃាត់ខ្លួន​ជនសង្ស័យប្រុសស្រី ទាំង​៥នាក់ រូ​ម​មានៈ​១.​ឈ្មោះ ឃឹម វុ​ត​ធ្ធី អាយុ​២៤​ឆ្នាំ​, ២.​ឈ្មោះ ផុន ឡា អាយុ​១៧​ឆ្នាំ​, ៣.​ឈ្មោះ ភី សុ​លី អាយុ​១៧​ឆ្នាំ​។ទាំងបី​នាក់​នេះនៅ​ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាមួយគ្នា​។ ៤.​ឈ្មោះ យ​ន រិ​ន ភេទស្រីអាយុ​១៨​ឆ្នាំនិង​៥. ឈ្មោះ ច​យ ធា​រី ភេទស្រីអាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​រលាំង ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។

​ សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន ១ កញ្ចប់ ទូរស័ព្ទដៃ ១ គ្រឿង និង​ឧបករណ៍​សម្រាប់​វេច​ខ្ចប់ ថ្នាំញៀន​មួយចំនួន​។​បច្ចុប្បន្ន ជនសង្ស័យ​ប្រុស​ស្រី​ទាំង៥នាក់ រួមទាំង​វត្ថុតាង បាន​ត្រូវ​សមត្ថកិច្ច បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគ​បាល ខេត្តកំពង់ឆ្នាំង ចាត់ការ​ទៅតាម​នីតិវិធី ៕

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *