Uncategorized

បើកម៉ូតូក្នុងស្ថានភាពស្រវឹងបុកគ្នាបណ្ដាលឲ្យស្លាប់២នាក់

 

​កែបៈ​អ្នកបើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ពីរ​នាក់​បាន​ស្លាប់​នៅនឹងកន្លែង​ព្រោះ​ប្រើប្រាស់​ល្បឿន​លឿន រួច​បុក​គ្នា ពេញទំហឹង ពេលធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​យប់​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២ នៅលើ​កំណាត់ ផ្លូវជាតិ​លេខ​៣៣ ស្ថិត​ក្នុងភូមិ​ដំណាក់​ចំបក់ សង្កាត់​អូរ​ក្រសារ ក្រុងកែប​។​

​មន្ត្រីនគរបាល​ខេត្ត​កែប បាន​ប្រាប់​ឱ្យដឹងថាៈ អ្នក​ដែល​ស្លាប់​ទាំងពីរ​១.​ឈ្មោះ ចាន់ ហឿន អាយុ​៣០​ឆ្នាំ ជា​សន្តិសុខ វិមាន​លម្ហែ ទ្រី​ភាព ផា​លែស​នៅ ភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត​។ ២.​ឈ្មោះ តូង សុវណ្ណារិទ្ធ អាយុ​៣១​ឆ្នាំ​នៅ ភូមិ​វត្ត​ចាស់ ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ តែ​មកលេង​ស្រុកកំណើត ក្នុងភូមិ​អំពេ​ង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។​

​ក្រោយ​គ្រោះថ្នាក់​ភ្លាមៗ សមត្ថកិច្ច បាន​ទៅដល់​កន្លែងកើតហេតុ ឃើញ​ភាគី​ទាំងសងខាង បាត់បង់​ជីវិត ទើប​ហៅ​រថយន្ត​សង្គ្រោះ របស់​ស្នងការ​រដ្ឋា​ន នគរបាល​ខេត្ត​កែប ដឹក​សព​ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី រៀងៗ​ខ្លួន​។ សមត្ថកិច្ច បាន​បញ្ជាក់ថា អ្នក​ទាំងពីរ សុទ្ធតែ​ស្រវឹង​ជោកជាំ​ដូចគ្នា​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *