Uncategorized

ឈរទប់សសរដែកឱ្យមេជាង ឡើងផ្សាររោងសត្វព្រាប់ឆ្លងចរន្តអគ្គិសនីឆក់ស្លាប

ឈរ​ទប់​សសរ​ដែក​ឱ្យ​មេជាង​ឡើង​ផ្សា​រោង​សត្វ​ព្រាប​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ស្លាប់​

​បាត់ដំបង​៖​បុរស​ម្នា​ក់បាន​ឈរ​ទប់​សសរ​ដែក​ឱ្យ​មេជាង​ឡើង​ផ្សា​រោង​សត្វ​ព្រាប​លើដំបូល​ផ្ទះ​ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី​បណ្តាលឱ្យ​ឆក់​ស្លាប់​។​ករណីនេះ​បានកើត​ឡើង​នៅ​ចំណុច​ក្រុមទី​៧​ភូមិ​ដូង​ឃុំ​បឹងរាំង​ស្រុក​កំរៀង​ខេត្តបាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ស្រុក​កំរៀង​បានឱ្យដឹងថា​បុរស​ដែល​ស្លាប់​មានឈ្មោះ​វ៉ៅ​ភួ​ត​អាយុ​១៦​ឆ្នាំ​។​ចំណែក​ម្ចាស់ផ្ទះ​ឈ្មោះ​ស៊ុ​សេងហួរ​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​នៅ​ក្រុមទី​៧​ភូមិ​ដូង​ឃុំ បឹងរាំង​ស្រុក កំរៀង​។ ឈ្មោះ ស៊ុ សេងហួរ​មុខរបរ​ជាង​ម៉ូតូ​ត្រូវជា​មេជាង​។​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​លើ​ជនរងគ្រោះ​។​បច្ចុប្បន្ន​សព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *