Uncategorized

កម្លាំងនគរបាលឃាត់ជនម្នាក់ដែលគប់ដបសាំងចូលផ្ទះលោកផ្កាយ៣ម្នាក់

 

​ភ្នំពេញ​៖​លោក វរ​សេនី​យ៏​ឯក ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោកាលពី​​ថ្ងៃទី​២២​ខែកញ្ញា​ឆ្នាំ​២០២០​​បាន​ឱ្យដឹងថា​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ព្រៃវែង​សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​បាន​ស្រាវជ្រាវ​ជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ។​

ការឃាត់ខ្លួន​នៅ​ផ្លូវ​បេតុង​ភូមិ​ព្រៃវែង​ខាងកើត​សង្កាត់​ព្រៃវែង​ខណ្ឌដង្កោ​ក្រោយពេល​ជនសង្ស័យ​បាន​យក​ដប់​សាំង​គប់​ចូល​ផ្ទះ​លោក​ឧ​ត្ត​ម​សេនី​យ៏​ផ្កាយ​៣​ម្នាក់​នៅ​សង្កាត់​ព្រៃវែង​។​បន្ទាប់ពី​ម្ចាស់ផ្ទះ​បានដាក់​ពាក្យបណ្តឹង​រួចមក​សមត្ថកិច្ច​បានកំណត់​មុខសញ្ញា​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ​។​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​មានឈ្មោះ​ជួប​ភា​រុំ​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​ស្នាក់នៅ​ម្តុំ​ចំណុច​ឃាត់ខ្លួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បញ្ជូនមក​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *