Uncategorized

ថ្ងៃសម្រាកសងថ្ងៃចូលឆ្នាំខ្មែរ៧ថ្ងៃខេត្តកំពង់ឆ្នាំងទទួលបានភ្ញៀវទេសចរចំនួន៦៦.៧០០នាក់

 

កំពង់ឆ្នាំង​៖ លោក​សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅក្នុង​ឱកាស​ឈប់សម្រាក​សង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​រយៈពេល​៧​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៧​ដល់​ថ្ងៃទី​២៣ សីហា​មាន​ភ្ញៀវទេសចរ​បានមក​លេង​កម្សាន្ត នៅតាម​រមណីយដ្ឋាន​នានា ក្នុង​ខេត្ត​កំ​
​ពង់​ឆ្នាំង មាន​ចំនួន​៦៦.៧០០​នាក់ ដោយ​សុខ​សុវត្ថិភាព និង​សប្បាយរីករាយ ។

​លោក​សេង​សាលី​បានឱ្យដឹង​ទៀតថាៈ​រមណី​យ​ដ្ឋា​ន​Green Resort មាន​ភ្ញៀវ​មកលេង​ចំនួន​៨ .៨៩៨​នាក់​,​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ស្រែអំពិល​មាន​ចំនួន​១២.៩៧៣​នាក់​,​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​អន្លង់​ស្វាយ​មាន​ចំនួន​៦០៥​នាក់​,​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ថ្ម​ក្រាល​មាន​ចំនួន​១៦.០៥៧​នាក់​,​។​


​រមណីយដ្ឋាន​ទំនប់ទឹក​អា​ចាំង​មាន​ចំនួន​៥.៣៩៦​នាក់​,​រមណីយដ្ឋាន​ទំ​ន​ប៉​ទឹក​២០​ឧសភា​មាន​ចំនួន​១២៤៥​នាក់​,​រមណីយដ្ឋាន​ទំនប់ទឹក​គង្គារ​មាន​ចំនួន​១៨.៧៦៥​នាក់​និង​រមណីយដ្ឋាន​ភ្នំ​ព្រះ​ធាតុ​មាន​ចំនួន​២.៧៩៧​នាក់​។​លោក​សេង​សាលី​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បានន​ញ្ជា​ក់​ឱ្យដឹងទៀតថាៈ​ចំពោះ​សភាពការណ៍​សន្តិសុខ​សណ្ដាប់​ធ្លាប់​នៅតាម​កន្លែង​ដែលមាន​ភ្ញៀវទេសចរ​មកលេង​នោះ​មិនមាន​បញ្ហា​អ្វី​កើតឡើង​នោះឡើយ​៕

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *