Uncategorized

ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តកុងតឺន័រឈប់ចតពីក្រោយបាក់កស្លាប់

 

​ភ្នំពេញ​៖ស្ត្រី​ម្នាក់​បាន​បាក់ក​ស្លាប់​បន្ទាប់ពី​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​រថយន្ត​កុងតឺន័រ​ដែល​ចត​ស្ងៀម​ពីក្រោយ​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A​ក្នុង​សង្កាត់​ព្រែកលៀប​ខណ្ឌ​ជ្រោយចង្វារ​កាលពី​យប់​ថ្ងៃទី​២​ខែ​កក្ដ​ដា​ឆ្នាំ​២០២០​។​ជនរងគ្រោះ​មានឈ្មោះ​ហៅ​ម៉ែ​អា​ស័​ក្ត​អាយុ​៣០​ឆ្នាំ​មុខរប​លក់ដូរ​ស្នាក់នៅ​សង្កាត់​ព្រែកលៀប​ខណ្ឌ​ជ្រោយចង្វារ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយ​ជំនាញ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​ស្នងកា​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​ដោយឡែក​សព​ស្ត្រី​នេះ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *