ព័ត៌មានសន្តិសុខសង្គម

នឹងសុំគោលការណ៍ ដកអាជ្ញាប័ណ្ណកាស៊ីណូណា បើរកឃើញមានបទល្មើស

ព្រះសីហនុ៖រដ្ឋបាលខេត្តកាលពីរសៀលថ្ងៃទី២ ខែសីហាបានប្រជុំពិភាក្សាលើករណីបាញ់សម្លាប់ចិន២នាក់នៅកាស៊ីណូ“តុងហ្វាងប៉ាលីរិន”ក្នុងក្រុងព្រះសីហនុកាលពីយប់ថ្ងៃទី៣០ ខែកក្កដាកន្លងទៅ។
លោកគួចចំរើន អភិបាលខេត្តព្រះសីហនុបានដឹកនាំកិច្ចប្រជុំនេះពិភាក្សាលើករណីបាញ់សម្លាប់បុរសចិន២នាក់និងស្នើសុំ គោលការណ៍ទៅរាជរដ្ឋាភិបាលដើម្បីដកអាជ្ញាបណ្ណកាស៊ីណូណាបើរកឃើញមានបទល្មើសលែងឱ្យរកស៊ីក្នុងខេត្តព្រះសីហនុតទៅទៀត។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗកម្លាំងចម្រុះបានស្រាវជ្រាវតាមរកចាប់ជនបង្ក។ជាលទ្ធផលគិតត្រឹមរសៀលថ្ងៃ២ ខែសីហា សមត្ថកិច្ចចាប់ជនសង្ស័យបានមួយចំនួនយកទៅសាកសួរ។ជាមួយបន្តស្រាវជ្រាវតាមរកជនដៃដល់ផ្សេងទៀតយកមកផ្តន្ទាទោសតាមច្បាប់។
សមត្ថកិច្ចបានសន្និដ្ឋានជំហ៊ានដំបូងថា ករណីបាញ់សម្លាប់គ្នានេះគឺពាក់ព័ន្ធទំនាស់ជំពាក់ប្រាក់។ក្រោយមកអាជ្ញាធរខេត្ត បានប្រជុំដាក់ចេញនៅវិធានការដាច់ណាត់ចំពោះកាស៊ីណូនិងទីតាំងអាជីវកម្មផ្សេងទៀតបើរកឃើញមាន-ការបាញ់សម្លាប់-ការចាប់បង្ខាំង-ការប្រើប្រាស់គ្រឿងញៀន-និងបទល្មើសផ្សេងៗនោះខេត្តនឹងបិទអាជីវកម្មហើយស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាលដើម្បីដកអាជ្ញាបណ្ណបញ្ឈប់លែងឱ្យប្រកបរបររកស៊ីនៅក្នុងខេត្តព្រះសីហនុតៃម្តង៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *