ព័ត៌មានសន្តិសុខសង្គម

គ្រូបង្រៀនម្នាក់ បើករថយន្តបុកជាមួយម៉ូតូ ឲ្យស្ត្រី២នាក់រងរបួសធ្ងន់

ស្វាយរៀង៖គ្រូបង្រៀនម្នាក់បើករថយន្តឡិចស៊ីសRX330បុកជាមួយម៉ូតូឱ្យស្ត្រី២នាក់រងរបួសធ្ងន់នៅភូមិអង្គតាមោគ ស្រុកស្វាយទាប ខេត្តស្វាយរៀងកាលពីរសៀលថ្ងៃទី២ ខែសីហា។
សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រី២នាក់ដែលរងរបួសឈ្មោះ រស្មី អាយុ ៣២ឆ្នាំនិងអ្នករួមដំណើរឈ្មោះ ថោង មឹងអាយុ៤២ឆ្នាំនៅភូមិ ជប់ព្រីងឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។បើកម៉ូតូម៉ាកហុងដាផ្លាកលេខស្វាយរៀង 1J-2423 ខូចខាតស្ទើរទាំងស្រុង។
ចំណែកអ្នកបើករថយន្តឈ្មោះ សាន់សុខា អាយុ៤១ឆ្នាំជាគ្រូបង្រៀននិងអ្នករួមដំណើរឈ្មោះផុនរក្សា ភេទស្រីអាយុ២០ឆ្នាំនៅភូមិព្រៃវស្លិ៍ ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។មុនកើតហេតុមានស្ត្រី២នាក់បានជិះម៉ូតូម៉ាកហុងដាធ្វើដំណើរពីជើងទៅត្បូងមិនប្រកាន់ស្ដាំទៅបុកជាមួយរថយន្តមកពីមុខពេញទំហឹងបណ្តាលឱ្យរបួសធ្ងន់ទាំង២នាក់តែម្ដង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *