ព័ត៌មានសន្តិសុខសង្គម

ប្រទះឃើញបុគ្គលិកក្រុមហ៊ុនកាស៊ីណូម្នាក់ ដេកស្លាប់នៅក្រុងបាវិត

ស្វាយរៀង៖បុរសជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូម្នាក់ត្រូវបានអ្នករួមការងារប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជាន់ទី៥បរិវេណមជ្ឈមណ្ឌលពាណិជ្ជកម្មហឹងហ័រ។


ហេតុការណ៍នេះបានកើតឡើងស្ថិតនៅភូមិបាវិតកណ្តាល ក្រុងបាវិត កាលពីល្ងាចថ្ងៃទី០២ ខែសីហាឆ្នាំ២០២២។នគរបាលបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ VO MANH LUAN អាយុ២៩ឆ្នាំ ជនជាតិវៀតណាមជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូទីក្រុងហេងហេង ។បច្ចុប្បន្នស្នាក់នៅអគារ១៨ បន្ទប់លេខ៥១៦ ជាន់ទី៥ ក្នុងបរិវេណមជ្ឈមណ្ឌលពាណិជ្ជកម្មហឹងហ័រ ទីក្រុងហេងហេងដែលមានទីតាំងស្ថិតនៅក្រុងបាវិត។
បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីមនុស្សស្លាប់នោះមកផ្នែកជំនាញខាងពិនិត្យវិភាគនៃនគរបាលក្រុងបាវិតជាមួយនគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្តនិងគ្រូពេទ្យបានចុះពិនិត្យលើសាកសពហើយបានសន្និដ្ឋានថា បុរសរូបនេះគឺស្លាប់ដោយសារគាំងបេះដូង។បន្ទាប់ពីនោះសពត្រូវបានសមត្ថកិច្ចដឹកទៅតម្កល់នៅវត្តស្ទឹងមានជ័យដើម្បីអាជ្ញាធរចាត់ការបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *