ព័ត៌មានសន្តិសុខសង្គម

បញ្ជូនអ្នកកាប់បុរសម្នាក់ ពេលទិញថ្នាំពេទ្យ ទៅតុលាការ

កណ្តាល៖សមត្ថកិច្ចខេត្តកណ្តាលបានបញ្ជូនបុរសម្នាក់ដែលបានកាប់ទៅលើមនុស្សម្នាក់ពេលធ្វើដំណើរទៅទិញថ្នាំពេទ្យឱ្យរងរបួសធ្ងន់ទៅតុលាការ នៅព្រឹកថ្ងៃទី១ ខែមីនានេះ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ចេម វាសនា ហៅ ឆាង អាយុ២៤ឆ្នាំ នៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ មុនកើតហេតុកាលពីម៉ោងជាង៨យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ជនសង្ស័យបានជិះម៉ូតូតាមផ្លូវម្នាក់ឯង។ ខណៈនោះជនរងគ្រោះឈ្មោះ ធឿន បូរមី អាយុ ២៣ឆ្នាំ នៅភូមិព្រែកតាទេព ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលបានដើទៅទិញថ្នាំពេទ្យ។

ពេលឃើញដូចនោះជនសង្ស័យក៏បានចុះពីលើម៉ូតូ ហើយយកកាំបិតទៅកាប់ជនរងគ្រោះកំពុង់ដើរ ត្រូវចំស្នា២កាំបិតបណ្តាលឲ្យរងរបួសធ្ងន់។ ក្រោយហេតុការណ៍កើតឡើងសមត្ថិកិច្ចក៏បានចាប់ខ្លួន។
លោក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្តាលបានឱ្យដឹង នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះថា ជនសង្ស័យដែលកាប់អ្នកដើរទៅទិញថ្នាំពេទ្យឲ្យរបួសធ្ងន់នោះ យើងបានបញ្ជូនទៅតុលាការហើយ ដើម្បីចាត់ការទៅតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *