ព័ត៌មានសន្តិសុខសង្គម

សិស្សសាលា១៤នាក់ មានអាការៈថប់ដង្ហើម ឈឺពោះនិងក្អួតចង្អោរ

បន្ទាយមានជ័យ៖សិស្សសាលាប្រុសស្រីចំនួន១៤នាក់ មានអាការៈថប់ដង្ហើម-ឈឺក្បាល-ឈឺពោះ-និងក្អួតចង្អោរនៅវិទ្យាល័យបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនោះ បានកើតឡើងនៅវិទ្យាល័យបន្ទាយឆ្មារ ស្ថិតក្នុងភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី០១ ខែមីនានេះ។
លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួកបានឱ្យដឹងថា មានសិស្សវិទ្យាល័យបន្ទាយឆ្មារចំនួន១៥នាក់ មានអាការៈឈឺក្បាល ឈឺពោះ ក្អួតចង្អោរ និងថប់ដង្ហើម។ក្នុងនោះសិស្សប្រុស២នាក់និងសិស្សស្រី១៣នាក់កំពុងរៀនក្នុងវិទ្យាល័យបន្ទាយឆ្មារ។
លោកអធិការបានបន្តថា ក្រោយពីមានអាការៈដូចខាងលើ លោកគ្រូ-អ្នកគ្រូ-អាជ្ញាធរមានសមត្ថកិច្ច-និងអាណាព្យាបាលបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួភ្លាមៗ។
លោកវេជ្ជបណ្ឌិត ញ៉ែម ភិរម្យ ប្រធានមន្ទីរពេទ្យបង្អែកស្រុកកថ្មពួកបានឱ្យដឹងថា សិស្សទាំង១៥នាក់នោះ តាមការសន្និដ្ឋានមូលហេតុបណ្តាលមកពីហូបអាហារមិនទៀងទាត់ពេលវេលា។ បរិភោគទឹកមិនស្អាត សិស្សមួយចំនួនមានជំងឺប្រចាំកាយ ហើយអ្នកជំងឺនោះឆ្លាប់មានអាការៈបែបនេះកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ។ មកដល់ពេលនេះសិស្សចំនួន១៣នាក់ មានសុខភាពធម្មតាឡើងវិញក៏ត្រឡប់ទៅផ្ទះវិញហើយដែរ។ នៅសល់តែ២នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាល៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *