ព័ត៌មានសន្តិសុខសង្គម

ចាប់បានជនសង្ស័យ២នាក់ លួចកាច់កញ្ចក់រថយន្ដតាមទីសាធារណៈ

ព្រះសីហនុ៖នគរបាលខេត្តព្រះសីហនុនៅថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២១នេះបានស្រាវជ្រាវតាមចាប់ជនសង្ស័យ២នាក់ករណីលួចកាច់កញ្ចក់រថយន្តតាមទីសាធារណៈ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុវបានឱ្យដឹងថា កម្លាំង នគរបាលខេត្តបានបង្ក្រាបចោរលួចគាស់យកកញ្ជក់រថយន្ត ដោយចាប់ជនសង្ស័យបាន២នាក់ ។គួរបញ្ជាក់ថា កាលពីវេលាទៀបភ្លឺថ្ងៃទី២១ខែវិច្ឆិកានៅសង្កាត់៣ ក្រុងព្រះសីហនុមាន ជនសង្ស័យ២នាក់មិនស្គាល់អត្តសញ្ញាណលួចកាច់យកកញ្ចក់រថយន្តពលរដ្ឋចតទុកនៅមុខផ្ទះរួចជិះម៉ូតូម៉ាកស្កុបពីគេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់កំពុងសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌដើម្បីចាត់ការតាមផ្លូវច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *