ព័ត៌មានសន្តិសុខសង្គម

រថយន្តទំនើប ២គ្រឿងបុកគ្នាខូចខាតយ៉ាងដំណំ

ព្រះសីហនុ៖រថយន្តទំនើប២គ្រឿងបានបុកប៉ះគ្នាបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំនៅតាមវិថី២៨មិថុនា ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុកាលពីយប់ថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២១។


អ្នកឃើញហេតុការណ៍បានឱ្យដឹងថា រថយន្តម៉ាកធុនដ្រា ពណ៌ខ្មៅ បត់ស្តាំបណ្តាលឱ្យបុកជាមួយរថយន្ត ម៉ាកស្តារិក ពាក់ផ្លាកលេខ ព្រះសីហនុ 2B-7199ពេញទំហឹង បណ្តាលឱ្យខូចខាតយ៉ាងដំណំ តែមិនមានប៉ះពាល់ដល់អាយុជីវិតមនុស្សទេ។ក្រោយកើតហេតុភាគីបង្កបានសងថ្ងៃការខូចខាត ទៅភាគីរងគ្រោះចំនួន៥៥០ ដុល្លារ ដើម្បីបញ្ចប់រឿង ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *