ព័ត៌មានសន្តិសុខសង្គម

គោយន្តបើកពេលយប់អត់ភ្លើង រថយន្តបុកពីក្រោយពេញទំហឹង

ស្វាយរៀង៖ រថយន្តម៉ាក Starex បានបុក គោយន្តកែច្នៃ ពីក្រោយពេញទំហឹងបង្កការភ្ញាក់ផ្អើលទាំងយប់ នៅលើផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀងកាលពី យប់ថ្ងៃទី២ខែកញ្ញា។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា អ្នកបើកគោយន្តកែច្នៃដឹកឫស្សី មានឈ្មោះ អ៊ុំ សាឡី អាយុ៣០ឆ្នាំ នៅ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។ចំណែកអ្នកបើករថយន្ត មានឈ្មោះយន់ សុភ័ក្ត អាយុ៣១ ឆ្នាំ មុខរបរបើកបររថយន្តឈ្នួលនៅភូមិក្រាំងស្តៅ ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ។
មុនកើតហេតុគោយន្តកែច្នៃដឹកឫស្សីបើក លើផ្លូវជាតិលេខ១ ដោយមិនមានភ្លើងបំភ្លឺផ្នែកខាងក្រោយ។ ដោយសារតែយប់ងងឹតផងស្រាប់តែរថយន្តម៉ាក Starex បើកស្របទិសគ្នា បុក គោយន្តពីក្រោយពេញទំហឹងបង្កខួចខាតធ្ងន់ធ្ងរមនុស្សរងបួសស្រាល។ក្រោយកើតហេតុសមត្ថកិច្ចបានមក អូសយកមធ្យោបាយទាំងរថយន្ត និងគោយន្តកែច្នៃ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីឱ្យម្ចាស់ចូលខ្លួនមកដោះស្រាយ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *