ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ស្រវឹងស្រា យកកាំបិតប៉័ងតោកាប់ឪពុកក្មេកដាច់ត្រចៀកម្ខាង

កំពង់ឆ្នាំង៖បុរសជាកូនប្រសារពេលផឹកស៊ីស្រវឹងបានយកកាំបិតប៉័ងតោកាប់ទៅលើឪពុកក្មេកដែលគាត់កុំពងអង្គុយហូបមីបណ្តាលឱ្យដាច់ស្លឹកត្រចៀកម្ខាងរងរបួស។អំពើហឹង្សានេះកើតឡើងនៅ ភូមិព្រៃកោះឃុំជ្រៃបាក់ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងកាលពីរសៀលថ្ងៃទី២៧ខែមេសាឆ្នាំ២០២១។
សមត្ថកិច្ច មូលដ្ឋាន បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨មេសា២០២១នេះថា៖ករណីហឹង្សា ក្នុងគ្រួសារនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ឃឹម សារិទ្ធ ភេទប្រុស អាយុ ៣៧ ឆ្នាំជាកូនប្រសារផឹកស៊ីស្រវឹងបានយក កាំបិតប៉័ងតោ កាប់ទៅលើឪពុកក្មេកឈ្មោះ ប៊ិន វ៉ុន អាយុ ៥៣ ឆ្នាំមានទីលំនៅ ភូមិឃុំស្រុកជាមួយគ្នាបណ្តាលឱ្យដាច់ស្លឹកត្រចៀកខាងស្ដាំ។

ក្រោយពេលកើតហេតុក្រុមគ្រួសារបាននាំយកជនរងគ្រោះទៅ មន្ទីពេទ្យបង្អែកខេត្ត។ កម្លាំងជំនាញបានចុះពិនិត្យនិង ប្រមូលវត្ថុតាងដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យបន្តទៅស្នងការនគបាលខេត្តចាត់ការតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *