ព័ត៌មានសន្តិសុខសង្គម

រថយន្តធំបុកជាមួយម៉ូតូ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់

ព្រះសីហនុ៖គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូបុកគ្នាបណ្តាលឱ្យមនុស្សម្នាក់ស្លាប់នៅ ស្រុកព្រៃនប់ខេត្តព្រះសីហនុកាលពីយប់ថ្ងៃទី៣០ ខែមករា។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តធំម៉ាកហីយ៉ាន់ដាយផ្លាកលេខ ភ្នំពេញ 3A-4460 បើកបរពីព្រះសីហនុ-ឆ្ពោះទៅភ្នំពេញ។ រថយន្តនេះបានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខព្រះសីហនុ 1G-5356 ទិសដៅបញ្ច្រាសគ្នាពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់។ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ។ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់។
បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលស្រុកព្រៃនប់បានយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីស្វែងរកម្ចាស់រថយន្តបង្កហេតុមកផ្តន្ទាទោសតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *