ព័ត៌មានសន្តិសុខសង្គម

បញ្ជូនកូនម្នាក់ទៅតុលាការ រឿងគំរាមសម្លាប់ឪពុកម្ដាយ

បន្ទាយមានជ័យ៖កម្លាំងប្រឆាំងការជួញដូរមនុស្សនៃកងរាជអាវុធហត្ថខេត្តកាលពីថ្ងៃទី២ខែកញ្ញា បានបញ្ជូនបុរសម្នាក់ជាកូនទៅតុលាការករណីគម្រាមសម្លាប់ឪពុកម្តាយខ្លួនឯង។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា៖ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ឈ្មោះ លាវ វីរីយ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅ ក្រុងសិរីសោភ័ណ ដែលត្រូវជាឪពុកជនសង្ស័យ។ក្រោយមក កម្លាំងបានចុះចាប់ ជន ម្នាក់នេះឈ្មោះ លាវ សាវលិញ ភេទប្រុស អាយុ២៧ឆ្នាំ នៅនឹងផ្ទះឪពុកម្តាយ ដើម្បីយកមកសួរនាំ ។
ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនបានប្រើប្រាស់គ្រឿងញៀនជាយូរឆ្នាំមកហើយ នៅពេលមកដល់ផ្ទះខ្លួនតែងតែប្រើហិង្សាក្នុងគ្រួសារព្រមទាំងគំរាមកំហែងសម្លាប់ឪពុក ម្តាយចោលទៀតផង។ បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងប្រឆាំងការជួញដូរមនុស្សបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *