ព័ត៌មានសន្តិសុខសង្គម

រថយន្តនិងបើកបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់

ព្រះសីហនុ៖រថយន្តម៉ាកហ៊ីយ៉ាន់ដាយបានបើកបុកម៉ូតូម៉ាក EXCITER ពេញទំហឹងបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមនៅលើផ្លូវជាតិលេខ៤ក្នុងភូមិវាលធំស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីយប់ថ្ងៃទី២ ខែកញ្ញា ។
គ្រោះថ្នាក់ចរាចរណ៍នេះ ដោយរថយន្តធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ បើកក្នុងទិសដៅពីខេត្តព្រះសីហនុ-ទៅភ្នំពេញ ។ លុះមកដល់កន្លែងកើតហេតុ បានបុកជាមួយម៉ូតូ ម៉ាកEXCITERមកពីមុខ បណ្ដាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ ដុះ សៃយ៉ាន់ ភេទប្រុស អាយុ ២៨ឆ្នាំនៅ ស្រុកព្រៃនប់ ខេត្តសីហនុ ស្លាប់ ។ ក្រោយកើតហេតុតៃកុងរថយន្ត បានរត់គេចខ្លួនបាត់។
បន្ទាប់មកសមត្ថកិច្ចបានយកមធ្យោបាយបង្កនិងរងគ្រោះទៅរក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុកព្រៃនប់រង់ចាំដោះស្រាយពេលក្រោយ។ រីឯសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *