ព័ត៌មានសន្តិសុខសង្គម

កម្លាំងសមត្ថកិច្ចនគរបាល សហការជាមួយសមត្ថកិច្ចកាំកុងត្រូល ឃាត់ចាប់បានបង្គានាំចូលពីប្រទេសវៀតណាមខូចគុណភាព

​ភ្នំពេញ​ ៖​ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ នៅ​យប់​ថ្ងៃ​ទី​០៥​ ខែកុម្ភ​:​ ឆ្នាំ​២០២១​នេះ​ លោក​ឧត្តមសេនីយ៍ទោ​ ពិត​ បញ្ញា​ ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ លោក​ឧត្តមសេនីយ៍ត្រី​ ម៉ៅ​ រង្សី​ ស្នងការ​រង​ទទួល​ដឹកនាំ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ និង​លោកនាយ​ការិយាល័យ​ បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​សមត្ថកិច្ច​កាំកុងត្រូល​ ដោយ​បាន​ធ្វើការ​ឃាត់​ចាប់​បាន​បង្គា​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ខូចគុណភាព​ ដែល​មាន​ផ្ទុក​ដោយសារ​ធាតុគីមី​ដើម្បី​រក្សា​ទុក​បាន​យូរ​ ដែល​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​អ្នក​ដែល​បរិភោគ​ ចំនួន​៦​ តោន​ និង​៥០០​ Kg​ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *