ព័ត៌មានសន្តិសុខសង្គម

សមាជិកអតីតយុវជនកម្ពុជា៤០គ្រួសារ ទទួលអំណោយសម្ដេចតេជោ

 

ព្រះវិហារ៖សមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជាដែលមានជីវភាពខ្វះខាត រស់នៅស្រុកឆែបចំនួន៤០គ្រួសារ កាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២បានទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ។

អំណោយនេះតាមរយៈសមាគមនអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ក្រោមវត្តមានលោក ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការ តំបន់ប្រតិបត្ដិការសឹករងព្រះវិហារ និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្ត។លោកមេបញ្ជាការ បានដឹកនាំក្រុមការងារ អតីតយុទ្ធជនកម្ពុជាខេត្ត អាជ្ញាធរមូលដ្ឋាននិងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ស្ថិតនៅភូមិឆែប ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។

នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។ ដែលជានិច្ចជាកាលតែង បានយកចិត្តទុកដាក់គិតគូរជានិច្ច ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនរបស់យើង និយាយដោយឡែកបងប្អូនអតីតយុទ្ធជនកម្ពុជានៅខេត្តព្រះវិហារ។

ពិសេសត្រូវចូលរួមអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដោយត្រូវចូលរួមទប់ស្កាត់ការជួញដូរគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងក្រុមក្មេងទំនើង ដើម្បីឲ្យការរស់នៅរបស់បងប្អូននៅតាមមូលដ្ឋានមានសន្តិសុខនិងសុវត្ថិភាពល្អផងដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *