ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចុះបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ជួបគ្រោះថ្នាក់ចរាចរណ៍របួស២នាក់

កំពង់ឆ្នាំង៖មន្ត្រីនគរបាលស្រុកសាមគ្គីមានជ័យបានចុះបង្ក្រាបក្រុមជួញដូរគ្រឿងញៀនជិះម៉ូតូដេញតាមក៏ជួបគ្រោះថ្នាក់ចរាចរដោយម៉ូតូធ្លាក់ជង្ហុកដួលរងរបួសរបួសធ្ងន់ស្រាល២នាក់។ហេតុការណ៍នេះបានកើតឡើងនៅភូមិនាងមាលា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងជាប់ព្រំប្រទល់ស្រុកថ្ពងខេត្តកំពង់ស្ពឺកាលពីព្រលប់ថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២២។
មន្ត្រីនគរបាលក្នុងកិច្ចប្រតិបត្តិការបានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះថា មន្ត្រីរងគ្រោះថ្នាក់ចរាចរណ៍នេះឈ្មោះ ឃួន សុវណ្ណវាសនា ឋានៈអនុសេនីយ៍ត្រី រងរបួសដៃនិងជើង។ឈ្មោះ នាង សំណាង ឋានៈព្រិន្ទបាលទោ រងរបួសផ្នែកក្បាលធ្ងន់ធ្ងរ។ទាំង២នាក់ជានគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំស្វាយជុក កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខ្មែរ-ជប៉ុន ស្រុកពញាឮខេត្តកណ្ដាល ។
មុនកើតហេតុសមត្ថកិច្ចបានស្រាវជ្រាវរកក្រុមជនសង្ស័យជួញដូរគ្រឿងញៀនឆ្លងខេត្ត។ពេលនោះក្រុមជនសង្ស័យគ្រឿងញៀនដឹងខ្លួនហើយបានរត់ត្រូវកម្លាំងប្រដេញតាមដោយមិនបានដឹងពីស្ថានភាពដីទឹកហូរដាច់ផ្លូវក៏ធ្លាក់ជង្ហុកបណ្តាលឱ្យរងរបួសធ្ងន់និងស្រាលតែម្តង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *