ព័ត៌មានសន្តិសុខសង្គម

បុរស២ក្រុមទាស់សម្ដីគ្នា ឈានដល់វាយនិងកាប់គ្នារបួសសងខាង!

ស្វាយរៀង៖បុរស២ក្រុមមានច្រើននាក់បានទាស់សម្តីគ្នាហើយឈានដល់ការវាយនិងកាប់គ្នាបណ្តាលឱ្យរងរបួសទាំងសងខាងត្រូវសមត្ថកិច្ចចុះអន្តរាគមន៍។
ជម្លោះរហូតបញ្ជូនមនុស្សទៅពេទ្យនោះបានកើតឡើងក្នុងភូមិស្វាយរូង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង កាលពីម៉ោង១០យប់ថ្ងៃទី២០ ខែវិច្ឆិកា។ នគរបាលស្រុកបានឱ្យដឹងថា អ្នករងរបួសក្រុមទី១ -ឈ្មោះសន សាខន អាយុ៤១ឆ្នាំរងរបួសចំក។ឈ្មោះឡោ សារឹម អាយុ៤១ឆ្នាំរងរបួសដៃឆ្វេង។ទាំង២នាក់នៅភូមិល័ក្ខរាជា ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។
រីឯអ្នករងរបួសក្រុមទី២ -ឈ្មោះស៊ានពិសិទ្ធ អាយុ៣០ឆ្នាំអ្នកបើកបររថយន្តធ្វើផ្លូវនៅភូមិ ឃុំខាងលើរងរបួសក្បាល។ចំណែកបក្ខពួកក្នុងជំម្លោះសងខាងបានរត់គេចខ្លូនបាត់អស់។អ្នករងរបួសទាំង២ក្រុមត្រូវបានបញ្ជួនទៅមន្ទីរពេទ្យខេត្តស្វាយរៀងហើយសមត្ថកិច្ចដកហូតវត្ថុតាងមានម៉ូតូ៤គ្រឿង-កាំបិតប៉័ងតោ១-និងដំបងឫស្សី១៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *