ព័ត៌មានសន្តិសុខសង្គម

កំពុងតាមចាប់ឃាតករសម្លាប់ស្ត្រី ទុកសពក្នុងព្រៃជិតព្រំដែនខ្មែរ-ថៃ

បន្ទាយមានជ័យ៖សពស្ត្រីម្នាក់ត្រូវអ្នកដំណើរប្រទះឃើញ មានស្នាមកាប់ឱ្យខ្ទេចមុខហើយទុកក្នុងព្រៃជិតព្រំដែនខ្មែរ-ថៃ សមត្ថកិច្ចមិនទាន់ចាប់បានឃាតកនៅឡើយទេ។
ហេតុការណ៍នោះបានកើតឡើងនៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីទី២៨ ខែកុម្ភៈកន្លងទៅ។មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ក្រោយមានអំពើឃាតកម្មកម្លាំងជំនាញបានចុះពិនិត្យសពនិងជុំវិញទីតាំងខាងលើ។ក្នុងនោះរកឃើញប៉ាស្ព័រមួយដែលបញ្ជាក់ពីអត្តសញ្ញាណរបស់ស្ត្រីរងគ្រោះឈ្មោះ ស្វាយ ភក្រ្តា អាយុ៣៨ឆ្នាំកន្លែងកំណើតនៅខេត្តបាត់ដំបង។
មន្ត្រីដដែលបានបន្តថា តាមការធ្វើកោសល្យវិច័យនិងពិនិត្យស្លាកស្នាមសពត្រូវបានគេសម្លាប់នឹងវត្ថុរឹងហើយកាប់ឱ្យខ្ទេចមុខមើលមិនស្គាល់ជាអ្នកណា។ករណីនេះសមត្ថកិច្ចសន្និដ្ឋានថា អាចជាករណីប្លន់រួចសម្លាប់។បន្ទាប់មកក្រុមអាជ្ញាធរបានស្រាវជ្រាវរកក្រុមគ្រួសារយកសពទៅធ្វើបុណ្យនិងស្វែងរកចាប់ឃាតក។រហូតមកដល់ព្រឹកថ្ងៃទី២ ខែមីនានេះសមត្ថកិច្ចមិនទាន់ចាប់បានជនពាក់ព័ន្ធណាមួយនៅឡើយទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *