ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបទីតាំងនិងរឹបអូសបានឈើល្មើសច្បាប់ជាង ៧០ កំណាត់

ព្រះវិហារ៖កម្លាំងអាវុធហត្ថខេត្ត-មន្ត្រីព្រៃឈើ-បរិស្ថាន-នគរបាលស្រុកជ័យសែននិងអាជ្ញាធរមូលដ្ឋានបានចុះស្រាវជ្រាវរុករកឃើញទីតាំងស្តុកឈើល្មើសច្បាប់ជាច្រើនកន្លែង។ក្នុងនោះរឹបអូសបានឈើជ្រុងជាង៧០កំណាត់ស្មើ១១ម៉ែត្រគូបដែលក្រុមឈ្មួញបានកាប់និងដឹកជញ្ជូនយកមកលាក់ទុកក្នុងព្រៃដើម្បីត្រៀមដឹកជញ្ជូនទៅលក់នៅខេត្តផ្សេងៗ។
មន្ត្រីអាវុធហត្ថខេត្តបានឱ្យដឹងនៅថ្ងៃ២០មិថុនានេះថា ឈើជ្រុងជាប្រភេទឈើឈ្លីកមានចំនួន ៧០កំណាត់ត្រូវចាប់បាននៅរសៀលថ្ងៃទី១៩មិថុនាឆ្នាំ២០២២ស្ថិតនៅក្នុងភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។
មន្ត្រីដដែលបានបន្តថា សមត្ថកិច្ចចម្រុះ និងអាជ្ញាធរមូលដ្ឋាននៅក្នុងពេលនោះ ក្រុមការងារបានធ្វើការបង្ក្រាប និងដកហូតបានឈើអារប្រភេទលេខ១ ឈើឈ្លីកមានចំនួន ៧២កំណាត់ ស្មើនឹង ១១,០៣៣ម៉ែត្រគូប។ ក្រោយការរឹបអូសឈើជ្រុងទាំងជាង៧០កំណាត់នោះមក ត្រូវបានប្រគល់ឱ្យមន្ត្រីជំនាញព្រៃឈើនាំយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជ័យសែនដើម្បីចងក្រងសំណុំរឿងចាតើការតាមច្បាប់រដ្ឋបាលព្រៃឈើ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *