ព័ត៌មានសន្តិសុខសង្គម

រថយន្តទំនើប០២គ្រឿង បុកគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖រថយន្តឡង់គ្រីស័របានបុកជាមួយរថយន្តឡិចស៊ីសពេញទំហឹង បណ្តាលឱ្យមួយគ្រឿងក្រឡាប់។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅផ្លូវលេខ៦១៤កែងផ្លូវលេខ២៩១ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីរំលងអធ្រាត្រចូលថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២៣។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងគេបានឃើញរថយន្តម៉ាកឡង់គ្រីស័រផ្លាកលេខភ្នំពេញ2I-8665 បើកតាមផ្លូវលេខ៦១៤ពីកើតទៅលិច។មកដល់កន្លែងខាងលើស្រាប់តែមានរថយន្តម៉ាកឡិចស៊ីស RX 400h ផ្លាកលេខខេមរភូមិន្ទ 02. 2-9743បើកតាមផ្លូវលេខ២៩១ ពីជើងទៅត្បូង។

ពេលនោះរថយន្តទាំង២បានជ្រុលបុកគ្នាពេញទំហងបណ្តាលឱ្យរថយន្តឡង់គ្រីស័រក្រឡាប់ផ្ងារកង់តែមិនប៉ះពាល់ដល់ជីវិតមនុស្សទេ។ក្រោយកើតហេតុត្រូវបានផ្នែកជំនាញយករថយន្តទាំង២គ្រឿងទៅទុកនៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *