ព័ត៌មានសន្តិសុខសង្គម

ជនជាតិចិនបើករថយន្ត បុកម៉ូតូ បង្កឲ្យមនុស្ស២នាក់ស្លាប់

កំពត៖ជនជាតិចិនម្នាក់បានបើករថយន្តបុកម៉ូតូបណ្តាលឱ្យប្តីនិងប្រពន្ធស្លាប់នៅភូមិត្រពាំងរាំង ឃុំអង្គ រមាស ស្រុកដងទង់ ខេត្តកំពត កាលពីរសៀលថ្ងៃទី១៦ ខែមករា។
មន្ត្រីនគរបាលចរាចរណ៍ស្រុកដងទង់បានឱ្យដឹងថា ប្តីនិងប្រពន្ធដែលស្លាប់ឈ្មោះហ៊ុន មន អាយុ ៥៦ឆ្នាំប្រពន្ធឈ្មោះ អុន ចាន់រិន អាយុ ៥២ ឆ្នាំ។អ្នកទាំង២មានទីលំនៅភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។មុនគ្រោះថ្នាក់កើតឡើងគេឃើញម៉ូតូបើកបរក្នុងទិសដៅពីលិចទៅកើត។
ពេលនោះស្រាប់តែមានរថយន្ដម៉ាកអូឌីផ្លាកលេខភ្នំពេញ2AH-7757 បើកបរដោយជនជាតិចិនម្នាក់ឈ្មោះ ស៊ិន បិនជី អាយុ ៣០ឆ្នាំ បុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឱ្យស្លាប់ភា្លមទាំង២នាក់។ភ្លាមៗនោះអ្នកភូមិបាននាំគ្នាចាប់តៃកុងរថយន្តបង្កប្រគល់ឱ្យសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *