ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូលឿនពេលយប់បណ្ដាលឲ្យដួលបោកក្បាលស្លាប់នៅស្រុកបន្ទាយមាស

កំពត៖បុរសម្នាក់ទំនងស្រវឹងស្រាបានបើកម៉ូតូក្នុងល្បឿនលឿនក៏ដួលបោកក្បាលស្លាប់។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីរំលងអធ្រាត្រចូលថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២២ ក្នុងភូមិអង្គម្លី ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាសខេត្តកំពត។
មន្ត្រីនគរបាលចរាចរណ៍ស្រុកបន្ទាយមាសបានប្រាប់ឱ្យដឹងថា បុរសដែលស្លាប់ក្នុងហេតុការណ៍ខាងលើ ឈ្មោះឃួន តុលា អាយុ៤០ឆ្នាំនៅភូមិ១ ឧសភាសង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូលើផ្លូវលំក្នុងភូមិអង្គម្លី ទិសដៅពីកើតទៅលិច។លុះបើកឆ្លងផុតស្ពានប្រឡាយអង្គម្លីប្រហែល១៥ម៉ែត្រ ស្រាប់តែម៉ូតូបានដួលបណ្តាលឱ្យអ្នកបើកបរបោកក្បាលស្លាប់ដោយខ្លួនឯងតែម្តង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *