ព័ត៌មានសន្តិសុខសង្គម

ចាប់បុរសម្នាក់ ប្រើពូថៅវាយអ្នកជិតខាងឲ្យរបួស

បាត់ដំបង៖បុរសម្នាក់ស្រវឹងស្រារករឿងឈ្លោះហើយទាញពូថៅវាយលើអ្នកជិតខាងរបួសម្នាក់ឱ្យរងរបួសត្រូវសមត្ថកិច្ចឃាត់ខ្លួន។
មន្ត្រីនគរបាលបានឱ្យដឹងថា ករណីប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះបានកើតឡើងនៅត្រង់ក្រុមទី៧ ក្នុងភូមិតាហែន១ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។
ជនបង្ករឈ្មោះហឿន ជាតិ ភេទប្រុស អាយុ ៤០ឆ្នាំ ទីលំនៅ ភូមិតាហែន១ ឃុំរកា ស្រុកសង្កែ ។នៅថ្ងៃកើតហេតុពេលផឹកស្រាស្រវឹងបានជជែកវែកញែកគ្នាជាមួយអ្នកជិតខាងយ៉ាងតឹងសរសៃ ក ។បន្ទាបើមកជនសង្ស័យក៏បានស្ទុះទៅទាញពូថៅវាយខាងខ្នងពូថៅលើជនរងគ្រោះឈ្មោះអ៊ិត សុភុនវាសនា ភេទប្រុស អាយុ ៤៣ឆ្នាំ ស្នាក់នៅភូមិតាហែន១ ឃុំរកា ស្រុកសង្កែជាមួយគ្នាឱ្យរបួសហូរឈាមត្រង់ភ្នែកខាងឆ្វេង។
កម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *